Top Mobile Banner

ដំណាក់កាលសំខាន់នៃប្រវត្តិសាស្រ្តអាមេរិក
បេក្ខជនខ្មែរអាមេរិកកាំងពីររូប
ជាប់ឆ្នោតជាក្រុមប្រឹក្សាក្រុងឡូវែល

ដោយ សុបិន ពិន​
នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ពលរដ្ឋរស់នៅទីក្រុងឡូវែល បានបោះឆ្នោតជ្រើសរើសលោក វាសនា នួន​ និងលោក សុខារី ឆាវ ជាក្រុមប្រឹក្សាក្រុងឡូវែល ដែលនេះគឺលើកទីមួយនៅទីក្រុងឡូវែល និងរដ្ឋផ្សេងទៀតនៅសហរដ្ឋអាមេរិកដែលជនជាតិខ្មែរអាមេរិកាំងពីរនាក់នឹងធ្វើការងារជាមួយគ្នានៅក្រុមប្រឹក្សាក្រុង។ លោក វាសនានួន ដែលជាអនុប្រធានក្រុមប្រឹក្សាសម្រាប់អាណត្តិរយៈពេល 2 ឆ្នាំ បច្ចុប្បន្ននេះបានបញ្ចប់អាណត្តិជាលើកទី ២ ហើយចំណែកលោក សុខារី ឆាវ ដែលមិនបានទទួលជោគជ័យកាលពី 2 ឆ្នាំមុនបានជាប់នៅក្នុងចំណាត់ថ្នាក់ទី 5 ។

លេខ ២៨៣ បោះពុម្ពថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១១

ប្រជាពលរដ្ឋនៅឡូវែល ក៍បានបោះឆ្នោតទៅនឹងសំណួរប្រជាមតិចំនួនពីរដែលនឹងជួយដល់ការសម្រេចចិត្តចំពោះប្រព័ន្ធក្នុងការបោះឆ្នោតជ្រើសរើសសមាជិកគណកម្មការសាលារៀន និងក្រុមព្រឹក្សាក្រុង។ សំណួរទាំងនេះ គឺកើតចេញពីបណ្តឹងប្រឆាំងទៅនឹងសាលាក្រុងកាលពីឆ្នាំ 2017 (សំណុំរឿង ហួត និង អ្នកឯទៀត ទល់នឹងសាលាក្រុងឡូវែល) ដែលបានបញ្ជាក់ពីរបៀបដែលក្រុមប្រឹក្សាត្រូវជ្រើសរើសនាពេលបចុ្ចប្បន្ននេះ ដោយមានសមាជិកចំនួន 9 ដែលត្រូវជ្រើសរើសទូទាំងក្រុង ប៉ុន្តែការជ្រើសរើសនេះបំពាន់ទៅនឹងច្បាប់ស្តីពីសិទ្ធក្នុងការបោះឆ្នោតរបស់សហព័ន្ធដោយបានធ្វើឲ្យមានការធ្លាក់ចុះសម្លេងឆ្នោតរបស់ពលរដ្ឋភាគតិច។

ឧទាហរណ៍នៅឡូវែលកាល់ពី 50 ឆ្នាំមុន បានប្រើប្រាស់ប្រព័ន្ធនៃការបោះឆ្នោតដែលអ្នកទទួលបានសម្លេងឆ្នោតច្រើនបំផុតទូទាំងក្រុង នឹងទទួលបានអាសនៈ។ ក្រុងឡូវែលមានប្រជាជាន 105,000 នាក់ដោយមាន 49.2​ ភាគរយ គឺជាពលរដ្ឋភាគតិចដែលរួមបញ្ចូលទាំងពលរដ្ឋខ្មែរដ៍ច្រើនរហូតដល់ 30,000 នាក់។ ក្រុងឡូវែលត្រូវបានបែងចែកជា 8 សង្កាត់ រួមមាន Downtown, Acre, Pawtucketville, Centralville, Belvedere, Highlands, Lower Highlands, and South Lowell។ នៅពេលនៃការដាក់បណ្តឹង សមាជិកក្រុមប្រឹក្សា 7 នាក់ក្នុងចំណោម 9 នាក់ រស់នៅក្នុងសង្កាត់ Belvedere ហើយក្រុមព្រឹក្សានេះ គឺបន្តរនៅរបៀបនេះអស់រយៈពេលជាងប៉ុន្មានពីរទសវត្សមកហើយ។

Belvedere គឺជាសង្កាត់មួយនៅក្រុងឡូវែលដែលភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តដ៍ល្បីល្បាយនៅក្នុងយុគសម័យដែល​ប្រមូលផ្តុំដោយរោងចក្រនាឆ្នាំ 1800 នៅពេលដែលគ្រួសារជាច្រើនមានផ្ទះធំៗ, ទទួលបាន​ផលប្រយោជន៏​ដ៏ច្រើន​ក្នុងអំឡុងពេលនៃការរីកចំរើនផ្នែកឧស្សាហកម្មវាយនភ័ណ្ឌ និងមានឥទ្ធិពលខ្លាំងផ្នែកនយោបាយ។ រហូតមកដល់បច្ចុប្បន្ននេះ សង្កាត់នេះ មានចំនួនអ្នកទៅបោះឆ្នោតច្រើនបំផុតបើប្រៀបនៅតាមសង្កាត់ផ្សេងទៀត ហើយនៅតែរក្សាវានូវឥទ្ធិពលផ្នែកនយោបាយដ៏ខ្លាំងរបស់ខ្លួននៅឡូវែល។ មនុស្សជាច្រើនជឿជាក់ថា ទីក្រុងនេះដំណើរការបានល្អតាមរបៀបនេះ លើកលែងតែរឿងមួយគឺថាវាបង្ករជាឧបសគ្គដល់បេក្ខជនថ្មីដែលជាប្រជាជនមិនមែនស្បែកស មិនមែនជាគ្រួសារដែលមានឈ្មោះបោះសម្លេង និងលុយកាក់ដើម្បីឈរឈ្នោះ និងទទួលបានជោគជ័យក្នុងការបម្រើ​នៅក្នុងជួររដ្ឋភិបាលក្រុង។
នៅដើមឆ្នាំនេះ ក្រុមព្រឹក្សាក្រុង បានយល់ព្រមក្នុងការដោះស្រាយចំពោះពាក្សបណ្តឹងនេះ ដោយបានធ្វើការ ផ្លាស់ប្តូរប្រព័ន្ធ​នៃការបោះឆ្នោត​ទៅជាប្រព័ន្ធមួយដែលអាចទទួលយកបានដោយដើមបណ្តឹង។ ដើម្បីជួយដល់ ក្រុមព្រឹក្សាក្នុងការធ្វើការសម្រេចចិត្ត ពួកគេបានសួរទៅកាន់អ្នកបោះឆ្នោតឲ្យបង្ហាញពីការចង់បានរបស់ ពួកគេដោយមានជាសំណួរនៅក្នុង​​​​​​​បោះឆ្នោះលើកនេះ។​

សំណួរទីមួយបានសួរថា ប្រសិនបើពលរដ្ឋចង់ឲ្យក្រុមព្រឹក្សាត្រូវបានជ្រើសរើសដោយបោះឆ្នោតតាមជម្រើសចំណាត់ថ្នាក់ដែលជាប្រព័ន្ធបានប្រើប្រាស់នៅខាំប្រីឌ។ ក្រោមប្រព័ន្ធនេះ អ្នកបោះឆ្នោតនឹងត្រូវដាក់ចំណាត់ថ្នាក់​បេក្ខជនជាមួយនឹងការដាក់ “លេខ 1” សម្រាប់អ្នកដែលអ្នកបោះឆ្នោតពេញ​ចិត្តបំផុត, “លេខ ២” សម្រាប់បេក្ខជន​ពេញចិត្តទីពីរ, និងបន្តរហូតដល់អ្នកបោះឆ្នោតបានដាក់លេខចំណាត់ថ្នាក់គ្រប់បេក្ខជនទាំងអស់។
សំណួរទីពីរ បានសួរ ប្រសិនបើពលរដ្ឋចង់បានប្រព័ន្ធបោះឆ្នោតមួយដែលក្រុមព្រឹក្សារ 3 រូប នឹងត្រូវជ្រើសរើស​ទូទាំងក្រុង (រឺសម្លេងភាគច្រើន) ហើយក្រុមព្រឹក្សា 8 រូបទៀត នឹងត្រូវជ្រើសរើសចេញពីសង្កាត់ដែលមានសម្លេង​អ្នកបោះឆ្នោតភាគច្រើននៅក្នុងសង្កាត់យ៉ាងហោចណាស់ពីរក្នុងចំណោមសង្កាត់ជាច្រើនទៀតជាតំណាងឲ្យក្រុមភាគតិច។

ពលរដ្ឋបានបោះឆ្នោតគាំទ្រដល់ប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្រ ដោយប្រឆាំងទាស់ទៅនឹងប្រព័ន្ធបោះឆ្នោតតាមជម្រើសចំណាត់ថ្នាក់។ នៅថ្ងៃទី3 ខែធ្នូ ឆ្នាំ​​ 2019 ក្រុមព្រឹក្សារក្រុងបច្ចុប្បន្ន នឹងធ្វើការជ្រើសរើសប្រព័ន្ធបោះឆ្នោតមួយក្នុងចំណោមប្រព័ន្ធទាំងពីរនេះ។ បើទោះជា ក្រុមប្រឹក្សារ មិនយល់ស្របចំពោះលទ្ធផលនៃការធ្វើប្រជាមតិនេះទេ ពួកគេភាគច្រើនទំនងជាត្រូវធ្វើការបោះឆ្នោតសម្រាប់ប្រព័ន្ធបោះឆ្នោតបែមមិនសមាមាត្រ៕ ហើយលទ្ធផលនៅការបោះឆ្នោតសម្រេចនេះ នឹងត្រូវយកមកប្រើសម្រាប់ការបោះឆ្នោតក្រុងឆ្នាំ 2021។

ដ៏រាបណាលទ្ធផលនៃការបោះឆ្នោតនៅមិនទាន់ដឹងនៅឡើយ ពលរដ្ឋបានចាប់ផ្តើមលើកសំណួរថាតើ​បេក្ខជនមួយណានឹងក្លាយជាអភិបាលក្រុងឡូវែល? នៅថ្ងៃច័ន្ទដំបូងនៃខែមករា នៅពេលដែលសមាជិកក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង ការងារដំបូងរបស់ពួកគេ គឺត្រូវបោះឆ្នោតជ្រើសរើសអភិបាលក្រុង។ សមាជិកក្រុមប្រឹក្សានីមួយៗក្នុងចំណោមសមាជិកទាំង ៩ រូប និងបញ្ចាក់ពីឈ្មោះនៃក្រុមប្រឹក្សាដែលពួកគេចង់ឲ្យធ្វើជាអភិបាលក្រុងហើយបុគ្គលទីមួយដែលទទួលបានសម្លេងបោះដំបូងបំផុត ត្រូវជ្រើសរើសជាអភិបាលក្រុង។

សំណួរដែលអ្នករាល់គ្នាកំពុងតែសួរឥឡូវ​នេះគឺថាតើលោក វាសនា នួន នឹងក្លាយជាអភិបាលក្រុងឡូវែលបន្ទាប់រឺ? មូលហេតុអ្វីអាចក្លាយជាអភិបាលក្រុង រឺហេតុអ្វីមិនអាច? ប្រព័ន្ធនយោបាយក្នុងក្រុងឡូវែលសម្រាប់អាណត្តិឆ្នាំ 2020-21 នឹងមានការផ្លាស់ប្តូរច្រើន។ ហេតុផលមួយគឺថាការអនុវត្តន៍ប្រព័ន្ធបោះឆ្នោតថ្មីដែលត្រូវបានបោះឆ្នោតលាកពីថ្ងៃអង្គារ។ បញ្ហាធំមួយទៀត គឺការវិវឌ្ឍន៍នៃការជួសជុលចំពោះវិទ្យាល័យឡូវែល ។ បញ្ហាទី ៣ គឺការបន្តអភិវឌ្ឍនៅ Hamilton Canal District ។

ពលរដ្ឋជាជាច្រើននៅក្នុងរបត់នយោបាយនេះ បានកំពុងជជែកគ្នាអំពីនរណានឹងក្លាយជាអភិបាលក្រុងឡូវ៉ែលបន្ទាប់។ អ្នកមួយចំនួនទៀត គឺមិនគាំទ្រលោក វាសនា នួន ពីព្រោះគាត់គាំទ្រសាលា charter schools ហើយហេតុដូច្នេះហើយ មិនគួរក្លាយជាអភិបាលក្រុងនោះទេ ពីព្រោះអភិបាលក្រុង ក៏ត្រូវជាប្រធានគណៈកម្មាធិការសាលារៀនផងដែរ។ អ្នកនយោបាយខ្លះ និយាយថាលោកក្រុមប្រឹក្សា ចន លីស៊ី (John Leahy) គួរតែក្លាយជាចៅហ្វាយក្រុងបន្ទាប់ ព្រោះគាត់ជាសមាជិកក្រុមប្រឹក្សាយូរជាងគេបង្អស់ដែលមិនទាន់បានកាន់ដំណែងជាអភិបាលក្រុងហើយនេះគួរតែមានវេនរបស់គាត់។ ទោះយ៉ាងណា ខ្ញុំចង់រំលឹកដល់អ្នកបោះឆ្នោតរបស់យើងថា លោកក្រុមព្រឹក្សា ចន លីស៊ី ជឿជាក់ថាប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន គឺកំពុងដំណើរការ។ សំណួរគឺថាតើគាត់នឹងគាំទ្រដល់ការផ្លាស់ប្តូរប្រព័​ន្ធបោះឆ្នោតនោះទេ ប្រសិនបើជាប់ឆ្នោតក្លាយជាអភិបាលក្រុងនោះ?

“កាលពីថ្ងៃអង្គារ ខែវិច្ឆិការ ឆ្នាំ 2019 គ្រាន់តែពីរសប្តាហ៍បន្ទាប់ពីថ្ងៃបោះឆ្នោតទូទៅ ក្រុមប្រឹក្សាបានបោះឆ្នោតជាឯកច្ឆ័ន្ទ 8​ – 0 គ្រាំទ្រចំពោះប្រព័ន្ធបោះឆ្នោតបែមមិនសមាមាត្រ.

ចុងបញ្ចប់នេះ វាជាការគួរឱ្យកត់សម្គាល់ថា បេក្ខជនបីនាក់ចុងក្រោយដែលត្រូវបានជ្រើសរើសជាក្រុមប្រឹក្សាគឺមានលោកលោក ដេវីឌ ខនវ៉េ (David Conway),​ លោក វីលាម សាមារាស (William Samaras) និងលោក ដាន រ៉គី (Dan Rourke) ត្រូវបានបំបែកដោយសម្លេងតែ ៨ ប៉ុណ្ណោះ។ ដូច្នេះរាល់សម្លេងទាំងអស់ត្រូវរាប់។ សម្លេងឆ្នោតរបស់លោកអ្នក ធ្វើឲ្យមានការផ្លាស់ប្តូរគ្រាប់គ្រប់ពេលវេលាទាំងអស់។ ដូច្នោះត្រូវប្រាកដថាលោកអ្នកចូលរួមរាល់ការបោះឆ្នោតទាំងអស់។ ការបោះឆ្នោតនៅឆ្នាំ ២០២០ រដ្ឋម៉ាសាឈូសេត នឹងរៀបចំធ្វើការបោះឆ្នោតរដ្ឋហើយវាក៏ជាឆ្នាំបោះឆ្នោតប្រធានាធិបតីផងដែរ។
ខាងក្រោមនេះគឺជាសម្លេងឆ្នោតរបស់បេក្ខជនក្រុមព្រឹក្សាដែលជាប់ឆ្នោតសម្រាប់អាណត្តិ 2020-2011៖

Rita Mercier, 5,191
Vesna Nuon, 4,821
John Drink Water, 4,788
Rodney Elliott, 4,738
Sokhary Chau, 4,321
John Leahy, 4,182
David Conway, 3,738
William Samaras 3,734
Dan Rourke, 3,726

ព័ត៌មានទាក់ទង