Top Mobile Banner

លោក រ៉ាឌី ម៉ម ទៅទស្សនកិច្ចនៅកម្ពុជាម្តងទៀតជាផ្លូវការ

ដោយ ខ្មែរផុសស.រ.អា.

ទូរទស្សន៍កម្ពុជាបានធ្វើសេចក្តីរាយការណ៍ពីដំណាងរដ្ឋម៉ាសាឈូសិត សង្កាត់លេខ១៨ រ៉ាឌី ម៉ម បានទៅធ្វើទស្សនកិច្ច នៅកម្ពុជាកាលពីថ្ងៃទី ៧មេសាឆ្នាំ២០១៧។ នេះគឺជាលើកទីពិហើយ ដែលលោក រ៉ាឌី ម៉ម អមដំណើរដោយ ខេវិន ខប្លីន ជំនួយការប្រធានសាលាក្រុងឡូវែល បានទៅធ្វើទស្សនកិច្ច ជួបលោកទេសរដ្ឋមន្ត្រីក្រសួងកាបរទេស ប្រាក់ សុខុន នឹងមន្ត្រីក្រសួងការបេរទេសជាច្រើនទៀត បន្ទាប់ពីលោកបានជាប់ឆ្នោតជាលើកទីពីរ ដំណាងឱ្យសង្កាត់លេខ១៨មក។

IMG_3683 (1)

លោក រ៉ាឌី ម៉ម បានធ្វើការកត់សំគាល់ប្រាប់បណ្តាញពត៌មានជាអាថិថា‹លោកបានឃើញប្រទេសកម្ពុជា មានការលូតលាស់ជាខ្លាំង..› ដែលនេះជាលើកទី២ដែរ ដែលប្រជាពលរដ្ឋដើមកំណើតខ្មែរនៅឯសហរដ្ឋអាមេរីក នឹងនៅប្រទេសសេរីឯទៀត មានការទិទាន នឹងសំឌែងការខកចិត្តជាខ្លាំង ចំពោះវត្តមានរបស់លោកដើម្បីទៅសំដែងការកាំទ្រ សមាជិករដ្ឋាភិបាលភ្នំពេញ នៅប្រទេសកម្ពុជា។

នៅតុកាហ្វេនាហាងភ្នំពេញ ទល់មុខហាងចាប់សសៃរបស់លោក នាថ្ងៃសុក្រទី៧នេះ បងប្អូនខ្មែរមួយក្រុមឆ្ងលថា‹សាលាក្រុងឡូវែលគួរពន្យល់ពលរដ្ឋខ្លួន ពីប្រាក់ចំណាយរបស់លោក រ៉ាឌី ម៉ម នឹង លោក ខេវិន ខប្លីន សម្រាប់ធ្វើដំណើររបស់លោកទាំងពីរ តើមានប៉ះពាល់ដល់‹លុយតាក់›ប្រជាពលរដ្ឋដែឬទេ? ពីព្រោះគ្មាននរណាចង់ឱ្យលោកទាំង២នេះ ទៅជាដំណាងជនជាតិខ្មែរឡូវែល ទៅជួបចរជារអ្វីនឹងរដ្ឋាភិបាលភ្នំពេញទេ!›, នៅលើទំព័រហ្វេសប៊ុក នា២ថ្ងៃចុងក្រោយនេះ គ្មានឃើញពត៌មានសំឌែងការកោតសសើរណាមួយចំពោះទស្សនៈកិច្ចលោក រ៉ាឌី ម៉ម នឹង លោកខេវិន ខប្លីន នៅកម្ពូជានោះទេ មានតែជេប្រទេចផ្តាសារថែមទៀតផង។

កាងារក្នុងសហគមន៍ នៅមានច្រើនដែលត្រូវដោះស្រាយ ដូចជាចុងក្រោយនេះបញ្ហាប្តូរទីតាំងវិទ្យាល័យឡូវែលគ្នានដំណាងរាស្ត្រណាមកណែនាំសហគមន៌ខ្លួននោះទេ បែរជាតំណាងរដ្ឋខ្មែរ-អាមេរីកកាំងម្នាក់នេះទៅយកបញ្ហានៅកម្ពុជាជាសំខាន់ទៅវិញ ហើយបញ្ហានេះទៀតសោតវាផ្ទុយនឹងបំណងនៃមតិភាគច្រើន ថែមទៀតផង, គេថាសហគមន៍ខ្មែរចូលចិត្តតែបែកបាក់គ្នា លើកនេះជាគំរូមួយបង្ហាញថា‹ថ្នាក់ដឹកនាំទេដែលក្បត់នឹងបំណងរាស្ត្រមណ្ឌលរបស់ខ្លួន ហើយខំពន្យលគេឯងថាខ្លួនធ្វើនោះត្រឹមត្រូវហើយ!›៕

ព័ត៌មានទាក់ទង