ដោយខ្មែរប៉ុស្តិ៍ស.រ.អា
នៅសល់ប្រមាណ១០០ថ្ងៃទៀតទេ គឺថ្ងៃទី ៥វិច្ឆិកា២០២៤ ដែលសហរដ្ឋអាមេរីកនឹងបោះឆ្នោតប្រធានាធិបតី ប៉ុន្តែថ្ងៃទី២៤កក្កដានេះ បន្ទាប់ពីលោកប្រធានាធិបតី ជោ បាយដិន បានដកខ្លួនចេញពីការប្រកួតយកដំណែងដ៏ខ្ពស់បំផុតនោះមក លោកក៏បានផ្ទេរដំណែងប្រកួតនោះ ទៅឲ្យអនុប្រធានាធិបតីរបស់លោក គឺលោកស្រី កាមាឡា ហារីស ជាអនុប្រធានាធិបតី ដែលលោកធ្លាប់ចិញ្ចឹមសេចក្ទីសង្ឃឹម ជាយូរមកហើយ ថា ហារីស នឹងក្លាយជាប្រធានាធិបតីដ៏ល្អម្នាក់ របស់គណបក្សប្រជាធិបតេយ្យ ដែលជាស្ត្រីស្បែកខ្មៅ លាយនឹងសញ្ជាតិអាស៊ីមុនគេបង្អស់ នៅថ្ងៃណាមួយ ហើយប្រសិនបើជាប្រកួតឈ្នះលោក ឌណល ត្រាំ របស់គណបក្សសាធារណរដ្ឋ លើកនេះ លោកស្រីនឹងក្លាយជាស្ត្រីដំបូងបង្អស់ ដែលចូលក្នុងប្រវត្តិសាស្ត្រជាថ្មីម្តងទៀត បន្ទាប់ពីបានទទួលងារ ជា«អនុប្រធានាធិបតីភេទស្ត្រី»ចាប់តាំងពី៤ឆ្នាំមុន រួចមក។
មិនមានភាពច្របូកច្របល់ទៀតទេដោយ កាម៉ាឡា ហារីស បានទទួលការបោះឆ្នោត លើសពីពាក់កណ្តាលនៃ«ដំណាងសមាជីកគ្រប់រដ្ឋ៤៥០០នាក់» រួចហើយ ថ្វីត្បិតតែមិនទាន់បានទទួលការតែងតាំងពីសន្និបាតបក្ស ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ២២សីហា ខាងមុខ នៅឡើយក៏ដោយក្តី ។
តើ កាម៉ាឡា ហារីស មានក្តីសង្ឃឹមច្រើនឬទេ?
ជាអនុប្រធានាធិបតី កាម៉ាឡាមិនសូវចេញមុខមាត់ទេ នៅតែក្រោមម្លប់លោក ជោ បាយ ដិនរហូត ដែលជាហេតុធ្វើឲ្យគេឯងបារម្មថា នាង កាម៉ាឡា មិនមានសមត្តភាពគ្រប់គ្រាន់សម្រាប់ទប់ទល់នឹង លោក ឌណល ត្រាំ បានទេ ។
ភ្លាមៗនោះព្រឹត្តិការថ្មីៗមួយចំនួន បានកើតឡើង នៅពេលដែល កាម៉ាឡា ហារីស ប្តើមឈរឈ្មោះជាបេក្ខនារីប្រធានាធិបតីភ្លាម ក៏មានប្រធានាទិបតីតិចណាស់ក៏៣រូបដែរ លោក បាយដិន ថ្លែងគាំទ្របេក្ខភាពភ្លាម បន្តរដោយអភិបាលរដ្ឋចំនួន ៥រដ្ឋ ហើយបូករួមទាំងអតីតប្រធានាធិបតី ប៊ីល គ្លីងតុន នឹងហ៊ីឡារី ជាភរិយាក៏ជាអតីតរដ្ឋលេខាធិការក្រសួងការបរទេស ធ្លាប់ជាបេក្ខនារីប្រធានាធិបតីអាមេរីកាំង ប្រកួតនឹងលោក ត្រាំ ម្តង ក៏សម្តែងការគាំទ្រដែរ នៅមានលោកស្រី ណន់ស៊ី ប៉េឡូស៊ី ជាមេក្រុមដេម៉ូក្រាតនៅសភា ហើយដែលគេរង់ចាំបំផុតនោះ គឺការគាំទ្ររបស់់អតីតប្រធានាធិបតីប្តីប្រពន្ធ មីសែល នឹង បារ៉ាក់ អូបាម៉ា ក៏បានធ្លាក់មករួចហើយដែរ, នៅសល់អតីតប្រធានាធិបតី ចុងក្រោយម្នាក់ទៀត គឺលោក ជីមី ខទឺ អាយុ១០០ឆ្នាំហើយ ប្រកាសថា«មិនព្រមស្លាប់ទេ ដោយរង់ចាំបោះឆ្នោតឲ្យ កាម៉ាឡា ហារីស រួចសិន»។ ព្រឹត្តិការចម្លែកបន្ថែមទៀត គឺ កាម៉ាឡា ហារីស ប្រមូលថវិកាសម្រាប់ឃោសនាបោះឆ្នោត បាន ៨១លាន ក្នុងរយៈពេលតែមួយថ្ងៃដំបូង គឺបានឈ្នះអតីតបេក្ខជនមុនៗទាំងអស់ ទៀតផង ដែលទស្សនៈនយោបាយនៅសហរដ្ឋអាមេរីកថា គឺជាសញ្ញានៃប្រជាប្រីយភាពនឹងសមត្ថភាពរបស់បេក្ខនារី ហារីស ដ៏មានកំរឹតខ្ពស់នោះហើយ ហើយរហូតដល់ដំណាច់ខែកក្កដា ប្រមូលបានថវិកាឃោសនា បានដល់ទៅ៣១០លាន លើសលោកត្រាំជិត៣ដង ។
ការស្រង់មតិនៃអ្នកសង្កេតការ បានមើលឃើញថា ប្រជាពលរដ្ឋខាងគណបក្សប្រជាធិបរតេយ្យ ដែលបានអស់សង្ឃឹមនឹងជរាភាពរបស់ ជោ បាយដិន ទៅហើយនោះ បែរជាមានសេចក្តីសង្ឃឹមឡើងវិញហើយ ជាមួយនឹងវត្តមាន កាម៉ាឡា ចេញមកឈរឈ្មោះជាបេក្ខនារីជំនួសលោក បាយដិន ជាបេក្ខនារីប្រធានាធិបតី។ ឯអង្គការស្ទង់មតិ«អីពសូស»ចុងខែកក្កដា បានរកឃើញថា បើ កាម៉ាឡា ហារី ប្រកួតនឹង ត្រាំ គឺអាចឈ្នះ ត្រាំ ក្នុងចំនួន៤៤%ទល់នឹង៤២%។
តើ កាម៉ាឡា ហារីស ជានរណា?
បច្ចុប្បន្នជាអនុប្រធានាធិបតីរបស់លោក ជោ បាយដិន លោកស្រីអាយុ៥៩ឆ្នាំ មានឳពុកជាជនជាតិ យាម៉ាអីកាំង ឈ្មោះ ឌណល ជេ ហារិស ដែលជាបញ្ញាវន្តសេដ្ឋកិច្ចអាមេរីកាំង ហើយបានជួបនឹងម្តាយ កាម៉ាឡា ជានារីជាតិឥណ្ឌា ជាបញ្ញាវន្តខាងជិវសាស្ត្រ ទាំង២នាក់សុទ្ធសឹងមានកេរឈ្មោះជាសកម្មជនសិទ្ទីមនុស្សយ៉ាងស្វិតស្វាញផង។ គ្រួសារម្តាយឳពុក កាម៉ាឡា បានបែកគ្នាពេលកាម៉ាឡាអាយុ៧ឆ្នាំ នាងរស់នៅជាមួយម្តាយជាសាស្ត្រាចារ្យ នឹងជាសកម្មជនសិទ្ធិមនុស្សរហូតមក, កាម៉ាឡា បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យច្បាប់នៅហាវាដ៍ ហើយចេញធ្វើការជាមេធាវី។ លោកស្រី ឈរឈ្មោះជាប់ជាព្រះរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រញ៉ា៥ឆ្នាំ មុននឹងក្លាយជាអនុប្រធានាធិបតីស្បែកខ្មៅ កាន់ដំណែង៤ឆ្នាំបន្តរមកទៀតង។ ប្តីលោកស្រី កាម៉ាឡា ឈ្មោះ.ឌូកក្លាស អិមហុវ ជាមេធាវិនៅញូយ៉ក មានកូន២នាក់ ជាកូនរបស់ប្តីលោកស្រី។
លោកស្រី ហារីស ធ្លាប់ធ្វើការ ជាអ្នកកាពារការគោរពច្បាប់សហរដ្ធ យ៉ាងតឹងតែង ជាអ្នកធ្វើការយ៉ាងប្រឹងប្រែង តែងទទួលបាននូវការកោតសសើរពីសាធារណជន ហើយបានជាប់ឆ្នោតនៅគ្រប់ដំណែងដែលលោកស្រីប៉ងប្រាថ្នា។ នៅសប្តាហ៍ទី២ បន្ទាប់ពីដឹងថាបានជាប់ឆ្នោតជាបេក្ខនារីប្រធានាធិបតីផ្លូវការហើយ លោកស្រី កាម៉ាឡា ត្រូវជ្រើសយកដៃគូរួមដំណើរជាបេក្ខជនអនុប្រធានាធិបតី យ៉ាងប្រុងប្រយ័ត្ន ចុងបញ្ចប់សម្រេចយកលោក ធីម វ៉ល អភិបាលរដ្ឋមីនីសូតា អាយុ៦០ឆ្នាំជាដៃកូរប្រកួត តទល់នឹងបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ឌណល ត្រាំ នឹង ជេឌី វ៉ែន ។
ថ្ងៃទី៧សីហានេះ ជាថ្ងៃចេញឃោសនារួមគ្នា កាម៉ាឡា ហារីស នឹង ធីម វ៉ល រួមគ្នានៅភីឡាដែលហ្វៀ ដែលជារដ្ឋដ៏សំខាន់ក្នុងចំណៅមរដ្ឋទាំង៦ ដែលមានទម្ងន់ទៅលើការបោះឆ្នោតអាមេរីកាំង គឺអ្នកទាំងពីរត្រូវទៅឃោសនាឲ្យបានគ្រប់ទីតាំង៦កន្លែងនោះ។ សមាជិកគណបក្សប្រជាធិបតេយ្យ មានសេចក្តីសង្ឃឹមឡើងវិញហើយ ភាពរីករាយក៏ផុសនៅលើផ្ទៃមុខគ្រប់គ្នា សាលពេញហៀរ ស្រែកអបអរស្ទើរបែកត្រចៀក មិនដែលឃើញពីមុនមកទេ ធ្លាប់មានតែខាង ឌណល ត្រាំ តែប៉ុណ្ណោះ …ដូច្នេះគឺជាការចេញដំណើរ នៅទឹកទី១ ប្រកបដោយឋាមពលមិនចាញ់មិនឈ្នះគ្នាជាមុននោះទេ ។
គេបានសង្កេតឃើញ ឌណល ត្រាំ មានការភ្លាត់ស្នៀតនៅទឹកដំបូងនេះ ដោយបានខំឃោសនាទិទានចំអក ជោ បាយដិន ថា«ចាស់ជ្រុលពេកហើយ», ហើយជ្រើសយក«បេក្ខជនអនុប្រធានាធិបតីកាចដូចគ្នា»ដើម្បីសង្កត់ បាយដិន កុំឲ្យងើបរួច, ក៏ប៉ុន្តែដល់ បាយដីន បានប្តូរយុទ្ធសាស្ត្រ ដកខ្លួនចេញពីសៃវៀនប្រកួត ស្រាប់តែបេក្ខជនខាងគណបក្សសាធារណរដ្ឋ បែរជាចាស់ជ្រុលខ្លួនឯងទៅវិញ ! ជាការខកដំណើរទី១ ដោយបានធ្វើឲ្យអ្នកបោះឆ្នោតមើលឃើញថា«គណបក្សសាធារណរដ្ឋទេ ដែលបានដាក់បេក្ខជនអាយុច្រើនពេកឲ្យពលរដ្ឋបោះឆ្នោតឲ្យ», រីឯការជ្រើសតាំង ជេឌី វ៉ែន ជាបេក្ខជនអនុប្រធានាធិបតី គឺពុំបានពង្រីក«ទិកកិត»នៃអ្នកបោះឆ្នោតខាងខ្លួនទេ គឺបានតែពង្រីកកម្លាំងជេយកឈ្នះ ជោ បាយដិន តែប៉ុណ្ណោះ តែពេលក្រោយបន្តិចមក ពុំមែនសម្រាប់ជេ បាយដិន បានទេ តែជេអតីតរដ្ឋអាជ្ញាដ៏ល្បីល្បាញម្នាក់ គឺ កាម៉ាឡា ហារីស ទៅវិញ ដូច្នេះគឺដូចជាឲ្យសញ្ញាទៅអ្នកបោះឆ្នោតថា«ត្រាំ ជាអ្នកមានទោសម្នាក់ បែរជាចង់ចាប់រដ្ឋអាជ្ញាដាក់គុកទៅវិញ»នេះគឺជាការភ្លាត់ស្នៀតលើកទី២ នៅពេលប្តើមប្រកួត។
បេក្ខជនខាងគណបក្សសាធារណរដ្ឋ មានការចាំបាច់ត្រូវតែប្តូរនយោបាយសម្រាប់ឃោសនា ដោយសារការស្មានខុស នឹងមានគោលនយោបាយមិនច្បាស់លាស់ ប្រែប្រួលទៅតាមជំនោរបស់មហាសេដ្ឋី ឌណល ត្រាំ ដែលមិនដែលចុះចូល ឬចុះសម្រុង ជាមួយនឹងនរណាឡើយ ហើយក៏គ្មានប្រធានាធិបតីណាម្នាក់ខាងគណបក្សគាត់ គាំទ្រលោកឲ្យមកឈរឈ្មោះ នៅឡើយទេ។ ជំហ៊រស្តាំផុតនិយម ប្រកាន់ពូជសាស្ត្ររបស់ក្រុមសាធារណរដ្ឋមួយនេះ ពុំមែនជាគំរូនៃក្រុមសាធារណរដ្ឋនិយម ដែលមានពីមុនៗមកទេ។ អតីតក្រុមអ្នកភៀសខ្លួនខ្មែរ ដែរមករស់នៅសុខសាន្តរហូតមកដល់ថ្ងៃនេះ គឺពុំមែនដោយសារ នយោបាយគំរូដូចលោក ឌណល ត្រាំ នោះទេ ការគាំទ្រណាមួយឲ្យបុគ្គលនេះជាប់ឆ្នោត គឺជាការភ័ន្តច្រឡំដ៏ធំធេង ពុំអាចស្រោចស្រង់បានឡើយ៕