ពីអឺរ៉ុប ថ្ងៃទី៥សីហា២០២៤
ក្រុមភេរវកម្មហាម៉ាស់បានត្រូវរងការខូចខាត យ៉ាងដំណំមួយ ដោយមេក្រុមនយោបាយរបស់ខ្លួន អ៊ីស្មាអែល ហានីយេ រស់នៅប្រទេសកាតា បានត្រូវគេលបសម្លាប់ដោយការដាក់បង្កប់គ្រាប់បែក នៅពេលទៅនៅផ្ទះសំណាក់របស់លោក នៅតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដោយស្លាប់មួយក្រុមគ្រួសារ រួមទាំងអង្គរក្សម្នាក់ទៀតផង នឹងសម្លាប់បានមេក្រុមបញ្ជាទ័ពម្នាក់ទៀត ដែលគេដឹងថាជាអ្នកបញ្ជា
បេសកកម្មថ្ងៃ៧តុលា២០២៣នៅក្នុងដី អ៊ីស្ត្រាអែល ឈ្មោះ ហ្វូអាដ ឆូកឺ នាពេលបាញ់ផ្លោងចូលទៅខាងត្បូងប្រទេសឡីបង់ ជាទិលាក់ខ្លួនរបស់ក្រុមភេរវកម្មះហេសបូឡា។ ការបាត់បង់មនុស្សសំខាន់អ្នកទាំង២រូប របស់ហាម៉ាស់ ជាពិសេស ចំពេលដែលប្រទេស អ៊ីរ៉ង់ ដែលជាមេក្លោងខ្លួន កំពុងតែផ្លាស់ប្តូរប្រធានាធិបតីថ្មីផង ហើយប្រមុខអ៊ីរ៉ង់នោះ ទំនងជាមិនមានបំណងមុតមាំនឹងបន្តរសង្គ្រាមជាមួយ លោកខាងលិចទៀតផង។ ភ្លាមនោះ មេក្រុមភេរវករអ៊ីស្លាម ហេបូឡា រួមគ្នានឹងអ៊ីរ៉ង់ បានប្រកាសថានឹងសងសឹកអ៊ីស្ត្រាអែល ឲ្យខាងតែបាន ពីព្រោះគេចោទអ៊ីស្ត្រាអែលថា ជាអ្នកសម្លាប់មេដឹកនាំរបស់គេទាំង២នាក់នោះ។
ថ្អៃទិ៦សីហានេះ លោក យ៉ាយ៉ា ស៊ិនវ៉ា ដែលជាមេក្រុមវាយលុកអ៊ីស្ត្រាអែល កាលពីថ្ងៃទី៧តុលា២០២៣ ដានត្រូវតែងតាំងឲ្យជំនួសប្រធានក្រុមហាម៉ាស អ៊ីស្មាអែល ហានីយេ ភ្លាមៗ ដែលមនុស្សនេះគេធ្លាប់ស្គាល់ថា ជាអ្នកធ្លាប់ជាប់ពន្ធនាគារនៅអ៊ីស្ត្រាអែល ច្រើនឆ្នាំ ហើយមានគំនុំយ៉ាងឆ្អិនឆ្អៅក្នុងការកំទេចប្រទេសជីវមួយនេះផង។
សេចក្តីថ្លែងការរបស់ប្រទេសអ៊ីស្លាមទាំង២ បានគម្រាមសន្តិសុខក្នុងតំបន់យ៉ាងដំណំ តែអ៊ីស្រ្តាអែលមិនបានឆ្លើយទទួលសារភាពណាមួយឡើយ តែបានបង្ហាញកម្លាំងរបស់ខ្លួន ដោយបង្ហោះយន្តហោះប្រតិកម្ម លឿនជាងសម្លេង២ដង កាត់ក្រុងលីបង់ ទំនងជាឲ្យសញ្ញាទៅក្រុមអ៊ីស្លាមថា ខ្លួនបានរៀបចំរួចស្រេចចាំទទួលការវាយឆ្មក់ណាមួយ។
សហរដ្ឋអាមរីកមិនចង់ឃើញ សង្គ្រាមឡើងកំដៅយ៉ាងនេះវិញទេ លោករដ្ឋលេខាអាមេរីកាំង ប្លីងកិន បានខិតខំបន្តរលើកទឹកចិត្តឲ្យមានកិច្ចចរចារឈប់បាញ់គ្នា នៅកាតាជាបន្តរ ហើយជំរុញឲ្យមានការប្តូរឈ្លើយសឹកនឹងចំណាប់ខ្មាំងឲ្យបានសម្រេច តែក្នុងស្ថានភាពតានតឹងនាបច្ចុប្បន្នសេចក្តិសង្ឃឹមពុំមានច្រើនទេ ។ ក្រុមហាម៉ាស់បានលបចូល គ្ហាស្ហាខាងត្បូង តាមរូងសម្ងាត់ជីកមកពីដែនដីអេជីប ហើយបាញ់មីស៊ីលច្រើនគ្រាប់សំដៅចូលទៅអ៊ីស្ត្រាអែល តែភ្លាមនោះអ៊ីស្ត្រាអែលក៏បានបាញ់ប្លោង ចូលមកមកគ្ហាស្ហាវិញ បណ្តាលឲ្យមានស្លាប់នឹងរបួសជាង៩០នាក់ ក្នុងចំណោមប្រជាជនស៊ីវិលប៉ាឡេស្ទីន ដែលនៅជារនាំង ហើយអ៊ីស្ត្រាអែលថាៈ សម្លាប់ភារវករហាម៉ាសបាន១៩នាក់ផង ។
នៅគ្ហាស្ហា ជនស៊ីវិលប៉ាឡេស្ទីនបានស្លាប់អស់៤០.០០០នាក់ហើយ ចំណាប់ខ្មាំងដែលបានចាប់យកទៅ ទំនងជានៅសល់១៣០នាក់ទៀត តែមានប្រមាណ៣០នាក់ ប្រហែលជាបានស្លាប់បាត់បង់ជីវិតទៅហើយ ។ប្រមុខរដ្ឋាភិបាលអ៊ីស្ត្រាអែល លោក ណេតានញ៉ាហ៊ូ និយាយថា ដ៏រាបណាហាម៉ាស់នៅមិនទាន់ដោះលែង ចំណាប់ខ្មាំងខ្លួនអស់ទេ អ៊ីស្ត្រាអែលនឹង មិនឈប់ដេញតាមហាម៉ាស់នោះទេ។ នៅមានប្រទេស៣ ដែលមិនព្រមឈប់ប្រឹងប្រែងឲ្យមានកិច្ចចរចាឈប់បាញ់គ្នាជាបន្ទាន់ គឺសហរដ្ឋអាមេរីក ប្រទេសអេជីប នឹងប្រទេសកាតា ពីព្រោះគេបានមើលឃើញថា សង្គ្រាមអាចនឹងផ្ទុះយ៉ាងខ្លាំងនៅមជ្ឈឹមបូពា៍ បើមិនដាក់គំនាបខ្លាំងពេលនេះទេ៕