ប៉ូសស្តុន- កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៨ អគ្គមេធាវីរដ្ឋម៉ាសាជូសេត លោកស្រី ម៉ូរ៉ា ហេលលី បានដាក់ពាក្យបណ្តឹងប្រឆាំងរដ្ឋបាល លោកប្រធានាធិបតេយ្យ ត្រាម ចំពោះការសម្រេច បន្ថែមសំនួរសម្រាប់ស្នើសុំសិទ្ធិសញ្ជាតិ ដែលនឹងប៉ះពាល់ដល់សុក្រិតភាពនៃការធ្វើជំរឿនថ្នាក់ សហ ព័ន្ធ, ការរាប់ចំនួនប្រជាជនក្រោមចំនួន និងកាត់ន្ថយហិរញ្ញវត្ថុសហព័ន្ធចំពោះរដ្ឋម៉ាសាជូសេត លោកស្រី ម៉ូរ៉ា រួមទាំងអគ្គមេធាវី១៨រូបផ្សេង ទៀត បានជំទាស់ថា តាមរយៈការបន្ថែមសំនួរស្នើ សុំសញ្ជាតិនេះ ការិយាល័យជំរឿន នឹងបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកចូលរួមធ្វើជំរឿន ដែលបង្កឱ្យមានទិន្នន័យនៃប្រជាជនមិនបានធ្វើ ជំរឿនកាន់តែច្រើន។ អគ្គមេធាវី ក៏បានជំទាស់ថា ការមិនបានរាប់ចំនួនប្រជាជនឱ្យបានគ្រាប់ជ្រុង ជ្រោយនោះ វាបំពានលើគោលបំណងរបស់រដ្ឋធម្ម នុញ្ញក្នុងការធ្វើជំរឿននេះដោយបានចែងថា នឹង ធ្វើជំរឿនគ្រប់ប្រជាជនទាំងអស់ក្នុងប្រទេសទាំងមូល ដែលគំរាមកំហែងដល់តំណាងស្របច្បាប់របស់ រដ្ឋនៅក្នុងសមាជិកសភាព្រឹទ្ធសភា និងគណៈកម្មការ បោះឆ្នោត ហើយនឹងបន្ថយនូវការធ្វើហិរញ្ញបទានពីសហព័ន្ធដល់រដ្ឋជាច្រើនមួយពាន់លានដុល្លារ។
លោកស្រី ស្រី ម៉ូរ៉ា បានមានប្រសាសន៍ឱ្យ កាសែតក្នុងស្រុកនឹងថា “ការបន្ថែមសំនួរទាត់ទិននឹងការស្នើសុំចូលសញ្ជាតិដែលមិនបានធ្វើតេស នៅក្នុងពេលនេះ នឹងប៉ះពាល់ដល់ភាពត្រឹមត្រូវ នៃជំរឿនឆ្នាំ២០២០ និងគំរាមកំហែងដល់មូលនិធិ របស់សហព័ន្ធសម្រាប់កម្មវិធីសំខាន់ៗជាច្រើនក្នុង រដ្ឋម៉ាសាជូសេត”។
ការរាប់ចំនួនប្រជាជនក្រោមចំនួន នឹងធ្វើឱ្យ រដ្ឋជាច្រើនបាត់បង់ប្រាក់រាប់ពាន់លានដុល្លារនៅក្នុង មូលនិធិសហព័ន្ធដែលត្រូវបានបែងចែកជាផ្នែក ដោយផ្អែកលើទិន្នន័យជំរឿន រួមមានការផ្តល់មូល និធិសម្រាប់ការអប់រំ, លំនៅដ្ឋាន, និងហេដ្ឋារចនា សម្ព័ន្ធទូទាំងប្រទេស។ មូលនិធិសហព័ន្ធក៏ទ្រទ្រង់យ៉ាងសំខាន់ដល់កម្មវិធីសាធារណៈរបស់រដ្ឋ រួមមាន អត្ថប្រយោជន៍របស់ មេឌីខេត 9ដេំចិាដិប និងកម្មវិធីជំនួយផ្នែកអាហាររូបត្ថម្ភបន្ថែម9ណ្សៅភប ។
សំណើរនេះក៏នឹងធ្វើឱ្យមានការកាត់បន្ថយមូលនិធិដែលរៀបចំដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅក្នុងរដ្ឋនីមួយៗ រួម មានសហគមន៍ដែលមានចំណូលទាប, មនុស្សចាស់ និងកុមារ ដោយមិនគិតពីសញ្ជាតិអ្វីទាំងអស់។
អគ្គមេធាវី បានអះអាងថា ការបន្ថែមសំនួរទាត់ទិននឹងការស្នើសុំចូលសញ្ជាតិដែលមិនបាន ធ្វើតេសជាមុននេះទៅក្នុងការធ្វើជំរឿន គឺមិនចាំ បាច់ទាល់ទេសោះ ហើយក៏ធ្វើឱ្យខូចខាតដល់ភាពត្រឹមត្រូវនៃការធ្វើជំរឿនផងដែរ ដោយសារផលប៉ះពាល់របស់វាលើអត្រានៃការឆ្លើយតប។ ការ រាប់ចំនួនប្រជាជនក្រោមចំនួននឹងធ្វើឱ្យប៉ះពាល់ ដល់សមត្ថភាពរបស់ការិយាល័យជំរឿនក្នុងការ កំណត់ថាតើមានមនុស្សប៉ុន្មាននាក់នៅក្នុងរដ្ឋនិមួយៗ ដែលជាគំរាមកំហែងដល់ការតំណាងស្របច្បាប់ នៅសភា និងគណៈបោះឆ្នោត។
គួរបញ្ជាក់ថា លោកស្រី ម៉ូរ៉ា ហេលលី កាលពីមុនក៏ធ្លាប់បានដឹកនាំអគ្គមេធាវីចម្រុះផ្ញើលិខិតទៅកាន់ការិយាល័យជំរឿនរបស់សហរដ្ឋ អាមេរិក ក្នុងគោលបំណងជំរុញឱ្យទីភ្នាក់ងារមួយនេះដិសេធសំណើរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក្នុងការបន្ថែមសំនួរអំពីការស្នើសុំសិទ្ធិសញ្ជាតិ ទៅក្នុងជំរឿនឆ្នាំ២០២០។
ព័ត៌មានទាក់ទង