Top Mobile Banner

តើចិនប្រជែងនឹងអាមេរីកដ៏មានឥទ្ធិពលនៅអាស៊ីរបៀបណា?

ដោយខ្មែរផុសស.រ.អា.
សម្តេចនរោត្តម ស៊ីហនុ តែងតែមានជំនឿលើ ចិនប្រជាមានិតតាំងតែពីឆ្នាំ១៩៥០មក ថានឹងគ្រប់ គ្រងអាស៊ីមិនអាចជៀសផុតបានឡើយ។ ហេតុនេះ ហើយ បានជាព្រះអង្គយកចិត្តអង្អែលខ្នងចិនមិន ដែលស្រាកស្រាន្ត ក៏ប៉ុន្តែរហូតដល់ព្រះអង្គចូល ទីវង្គត់ទៅហើយក្តី ក៏សេចក្តីស្រម័យរបស់ព្រះអង្គ នៅមិនទាន់ឃើញស្រមោលនៃឥទ្ធិពលចិន នៅអាស៊ី នៅឡើយទេ។ ព្រះអង្គឈ្វេងយល់នោះមិនខុស ទេ ពីព្រោះចិនបង្ហាញមិនចេះចប់នូវមហិច្ឆិតាប្រជែង ជាមហាអំណាចពិភពលោកមួយដែរ រហូតមកដល់ នៅ៥ឆ្នាំចុងក្រោយនេះ ចិនបានបង្ហាញកម្លាំងទ័ព កម្លាំងសេដ្ឋកិច្ច កម្លាំងបច្ចេកវិជ្ជា មិនតែប៉ុណ្ណោះជម្រុញប្រទេសអាស៊ីមួយចំនួនឱ្យប្តូរដៃចេញពី សម្ព័ន្ធមិត្តចាស់របស់សហរដ្ឋអាមេរីកទៀតផង។ សូមមើលផែនទីពិភពលោកនេះ ក្នុងនោះមានខ្មែរ (ជុំនាន់ ហ៊ុន សែន) – ឡាវ តែគ្មានវៀតណាម ទេ។
តើមានប្រទេសប៉ុន្មានក្នុងពិភពលោក ដែល បាន “ប្តូរដៃ” ទៅចូលជាមួយចិន?
ក្រុមអ្នកឯកទេសខាងភូមិសាស្ត្រនយោបាយ បានដាក់ពណ៌ក្រហមជាក្រុមដែលបានប្តូរដៃទៅចិន មានៈ កូរ៉េខាងជើង – កូរ៉េខាងត្បូង – ជប៉ុន – ប៊ូថាន – នេប៉ាល – ឡាវ – ហ្វីលីពីន…
រីឯប្រទេសដែលនៅប្រឆាំងនឹងចិនពណ៌ខៀវ នៅឡើយមានៈ ប៉ាគីស្ថាន – បឹងក្លាដែស – ឥណ្ឌា – តាយវ៉ាន់-ភូមា-ថៃឡង់-វៀតណាម…
ហើយមានប្រទេសខ្លះទៀតចាក់ខ្សែលេង ចូលទាំងសងខាង(ពណ៌បៃតង)មានៈកម្ពុជា-សេរី លង្កា-ម៉ាឡេស៉្យា-ឥណ្ឌូណេស្យា-អូស្ត្រាលី…
កាលពី២០ឆ្នាំមុន ចិនមានឥទ្ធិពលលើកម្ពុជា តែត្រឹមកិច្ចការបរទេសទេ ខុសគ្នានឹងឥឡូវនេះ ចិនបានប្តូរនយោបាយក្រៅប្រទេស ដោយបញ្ជូនមនុស្សនឹងយោធាទៅកាន់កាប់តំបន់ថ្មីតែម្តង ដែលមិនដែលមានពីមុនមកទេ…


កាលពីដើមខែមេសាមុននេះ មានក្រុម ប្រទេសចំនួន១១ បានចុះហត្ថលេខាប្តូរទំនិញ ដែល កាលពីដើមទី គេគិតថា សហរដ្ឋអាមេរីកនឹងនៅជា ជាមគ្គុទេសន៍សម្រាប់ទប់ទល់នឹងទម្ងន់នៃប្រទេស ចិន ស្រាប់តែនៅពេលដែលលោកប្រធានាធិបតី ត្រម ហូតសន្ធិសញ្ញនោះចេញមក គេមិនឃើញមាន សហរដ្ឋអាមេរីកនៅក្នុងនោះទេ ។ នេះគឺជាផ្លូវ បត់ចុងក្រោយបង្អស់ ដែលកំពុងតែប្តូរឥទ្ធិពលពី អាស៊ី-អាមេរីកាំង ទៅជាអ្វីដែលទន់ជ្រាយជាងមុន ទៅទៀត។ មហាអំណាចទាំង២ អាមេរីក នឹង ចិន ត្រូវតែស្វែងរកឆ្លាក់សេដ្ឋកិច្ចនឹងប្រព័ន្ធនយោ បាយថ្មីរបស់ពិភព(គឺតំបន់)ដែលមានប្រជាជនច្រើន បំផុត ហើយឱ្យស្របតាមបំណងថ្មីរបស់ប្រទេស គេផង។
ថ្វីត្បិតតែអាវុធយុទ្ធភ័ណ្ឌអាមេរីកាំង នៅតែ មានច្រើនសន្ធឹកសន្ធាប់នៅអាស៊ីនៅឡើយក៏ដោយ ប្រទេសចិនបានផ្តើមវាតទីយោធារបសគេ នឹង លើកកំពស់សេដ្ឋកិច្ច ដូចជារុញច្រានសម្ព័ន្ធមិត្តចាស់ ឆ្នាំរបស់អាមេរីកាំងឱ្យខិតចូលជីតឥណ្ឌូណេស៊ីនេះគឺដើម្បីរៀបឱ្យមានសណ្តាប់ធ្នាប់ថ្មី នាប្រទេសក្នុង តំបន់ឡើងវិញ ។
ការ ប្តូរដៃ បានត្រូវជម្រុញឱ្យរឹតតែលឿន ទៅមុខនៅក្រោមអាណត្តិនៃប្រធានាធិបតី ត្រម ដែលជាអ្នកធ្វើឱ្យនយោបាយក្រៅប្រទេសសហ រដ្ឋអាមេរីកក្លាយទៅជាស្រាល ដោយសារតែការ ទាត់ចោលកិច្ចព្រមព្រៀងប្តូរទំនិញ ទរាន-ភាចិថិច ភារតនរេសហិផ នៅអាស៊ី ដែលបង្ខំឱ្យប្រទេសនិមួយៗ ខិតខំគិតពីយុទ្ធ សាស្ត្រដោយខ្លួនឯង ។
សន្ធិសញ្ញាប្តូរទំនិញថ្មីនៅអាស៊ី បានមកដល់ ដំណាក់ការមួយដែលថា តើប្រទេសធំៗដូចជា អូស្ត្រាលី នឹងជប៉ុនត្រូវលត់ដំខ្លួនរបៀបណានៅពេល គ្មានសហរដ្ឋអាមេរីកជាមគ្គុទេសន៍នោះ? គឺការតថ្លៃ បានមកជំនួស ទរាន-ភាចិថិច ភារតនរេសហិផ ដែល លោកត្រមបានសម្លាប់វាដោយផ្ទាល់ដៃរួចទៅ ហើយ។ គ្រប់ប្រទេសនៃអាស៊ីឥឡូវ គេប្តូរទំនិញ កាន់តែច្រើន ជាមួយប្រទេសចិន មិនត្រឹម១ទល់ នឹង១ទេ ភាគច្រើន២ទល់នឹង១ ដើម្បីធានាលំនឹង ពាណិជ្ជកម្ម ដែលធ្វើឱ្យចិនកាន់តែរីកចំរើនសេដ្ឋកិច្ចរបស់ខ្លួន បើទោះជាគ្មានសហរដ្ឋអាមេរីកក៏ ដោយ។
តើការ“ប្តូរទំនិញ”នៅអាស៊ី វាហូរទៅចិន របៀបណា?
ក្រហមហូរទៅចិន ខៀវហូរចូលសហរដ្ឋអាមេរីក
គេវាស់ការប្តូរទំនិញ ទៅវិញទៅមករវាង ប្រទេស២ដោយភាគរយគឺៈ ដកតម្លៃទំនិញនាំចេញ ទាំងអស់ទៅនឹងតម្លៃទំនិញនាំចូលទាំងអស់ ជា គោលការលំនឹងនោះគឺ តម្លៃនៃការនាំចេញត្រូវ ស្មើគ្នានឹងការនាំចូល។ ក្នុងរូបភាពនេះការប្តូរទំនិញ នៅអាស៊ីបានផលកំណើនទៅចិនស្ទើរតែទាំងអស់។ ថ្នាក់ដឹកនាំនៃប្រទសអាស៊ីទាំងអស់ដឹងថា សេដ្ឋកិច្ច នៃប្រទេសគេ នឹងនយោបាយផ្ទៃក្នុងនៃប្រទេស គេត្រូវតែពឹងពាក់ទៅលើក្រុងបេយីងទាំងអស់គ្នា ទៅហើយ… ហេតុនេះហើយបានជាគេតែងតែ ឃើញថា មានរឿងមិនប្រក្រតីមួយចំនួនកើត ឡើង ដូចជាធ្វើសម្បទានវិនិយោគឱ្យមហាមិត្រ ឬក៏មិនបានដាក់ទណ្ឌកម្មលើអ្វី ដែលអាចឱ្យមហា មិត្តមិនសប្បាយចិត្តជាដើម។
ក៏ប៉ុន្តែនៅមានរង្វាស់មួយទៀតដែរ ដែល ធ្វើឱ្យអាមេរីកាំងនៅមានឥទ្ធិពលច្រើននៅឡើយ គឺការលក់អាវុធយុទ្ធភ័ណ្ឌរបស់សហរដ្ឋអាមេរីកការលក់អាវុធអាមេរីកាំងនៅតែគ្របដណ្តប់លើផ្សារអាស៊ីនៅឡើយ
អាវុធលក់ដោយសហរដ្ឋអាមេរីក(ខៀវ) អាវុធលក់ដោយចិន(ក្រហម)
គេដឹងហើយថា ពិភពលោកបានផ្លាស់ប្តូរ អំណោយផលទៅក្រុងបេយីង តែប្រទេសជប៉ុន នៅតែជាអ្នករំលឹកទៅប្រទេសចិនថា ប្រទេសចិន នៅសល់ផ្លូវឆ្ងាយទៀត ដើម្បីដើរឱ្យទាន់គំរូនៃ អំណាចអាមរីកាំងនឹងជាអ្នកធ្វើជារនាំងសម្រាប់ទប់ដំណើររបស់ចិនផង។
ដូចគ្នានឹងប្រទេសចិន ជប៉ុនដែលក្រោកឈរ ដោយខ្លួនឯង លើកកំពស់សេដ្ឋកិច្ចបានជា ប្រទេស អ្នកមានកំពូល, បង្កើតកងទ័ពដ៏ខ្លាំងក្លា, នឹងរៀប ការទូតប្រកបដោយទំនាក់ទំនងតែក៏ជប៉ុនជាអ្នក បង្កើតសម្ព័ន្ធប្រឆាំងនឹងចិន ដែលមានឈ្មោះថា ដឺស្គាត់ ចូលរួមដោយៈ ឥណ្ឌា-អូស្ត្រាលី នឹងសហរដ្ឋ អាមេរីក។ ដឺស្គាត់ច្រើនបានធ្វើជាគំរូដ៏គួរឱ្យចូល ចិត្តមានទាំងបណ្តាប្រជាជនចិនខ្លះផងជាសមាជិក ដែរ ។ សម្រាប់ក្រុងបេយីង, ជប៉ុន គឺជាក្បាល ខ្យល់ ដែលប្រឈមមុខនឹងបេយីង, ពីព្រោះជា ប្រទេសអ្នកមានលំដាប់លេខ៣ក្នុងពិភពលោក ដឹកមុខខាងប្រជាធិបតេយ្យ តែមិនឱនក្បាលចំពោះ ចិនទេ។ ប្រទេសជាច្រើនមិនមានអំណាចសេដ្ឋកិច្ច របស់ជប៉ុនទេ ក៏ប៉ុន្តែគេនៅគោរពការណែនាំរបស់ ជប៉ុនបានច្រើន -អាមេរីកាំងដកចេញទៅមែន មានតែជប៉ុនទេដែលបង្ហាញថា តើគេអាចប៉ះប៉ូវការដកខ្លួនរបស់អាមេរីកាំង បានដោយរបៀប ណានោះ!។
នៅក្នុងតំបន់ ចិនមិនសូវមានឈ្មោះល្អទេ, ប្រទេសកូរ៉េខាងជើងដែលមានសម្ព័ន្ធមិត្តតែ១ គឺ ចិនកំពុងតែពង្រីកឯករាជ្យភាពរបស់ខ្លួន, នៅពេល ខ្លួនបានកាំជ្រួច នូក សាកនឹងមីស៊ីលសាកម្តងៗ គេធ្វើឱ្យចិនអាម៉ាសមុខមិនតែប៉ុណ្ណោះ ធ្វើឱ្យជប៉ុន រឹតតែមានលេសសម្រាប់បង្កើនយោធារបស់ខ្លួន ថែមទៀត។ កូរ៉េខាងជើងសង្ឃឹមថា ថ្ងៃណាមួយ នឹងបានចរចារជាមួយវ៉ាស៊ីនតុនអាចនឹងធ្វើឱ្យគេអាចឆ្លងផុតពីនឹមរបស់ចិន ដែលមានតាំងពីកន្លះ សតវត្យមកហើយ បើកាលណាចិនទប់កូរ៉េខាង ជើងមិនបានទេនោះ នោះគឺជាគំរូអាក្រក់សម្រាប់ឱ្យទៅប្រទេសឯទៀតហើយ…។
(នៅមានត)

ព័ត៌មានទាក់ទង