Top Mobile Banner

នៅវត្ត‹វីឡូ›ឡុងប៉ិចព្រះសង្ឃត្រូវបានបណ្តេញចេញពីវត្ត

ដោយ ពិន សំខុន
ព្រះសង្ឃដែលធ្លាប់តែជាទីគោរពបូជា ដោយពុទ្ធសាសនិកខ្មែរ ស្រាប់តែនៅវត្តដែលអ្នកស្រុកឡុងប៉ិចហៅថាវត្ត‹ខេមរៈពុទ្ធិការ៉ាម›ឬវត្ត‹វីឡូ› គឺវត្តដែលឋិតនៅ ២១០០ផ្លូវវីឡូ ទីក្រុងឡុងប៉ិច គណកម្មការវត្តនោះ បានបណ្តេញព្រះសង្ឃឱ្យចេញពីវត្ត តាមរយដីការតុលាការចុះថ្ងៃទី១៦តុលា១៩ បានបញ្ជាឱ្យព្រះគ្រូចៅអធិការ ស៊ិម ថេត នឹងព្រះសង្ឃមួយអង្គទៀតព្រះនាម ប៊ុន ទិត ក្នុងចំណោមព្រះសង្ឃ៤អង្គ ចាកចេញពិវត្ត ដោយបកស្រាយថា‹មិនបានបង់ប្រាក់ថ្លៃស្នាក់អាស្រ័យ??›

ម្ចាស់ក្សត្រីយ រីតារ៉ាក់ ស៊ីសុវត្តិ ជាចាស់ទុំនៅឡុងប៉ិចនិយាយថា‹ការបណ្តេញនេះ មិនបានធ្វើឱ្យព្រះសង្ឃវត្ត‹វីឡូ›ចាកចេញទៅណាឆ្ងាយទេ លោកបានបោះជំរុំនៅមុខវត្ត ហើយធ្វើកូដកម្មនៅទីនោះជាច្រើនថ្ងៃមកហើយ ដើម្បីទាមទាររក‹យុត្តិធម៌›ដែលលោកយល់ថា‹ការបណ្តេញលោកចេញពីវត្តនេះ បានរំលោភលើសិទ្ទរបស់លោក ដែលធ្លាប់ជាអ្នកធ្វើឱ្យវត្តមួយនេះរុងរឿង›។ ពុទ្ធបរិស័ទជើងវត្តជាច្រើន នៅតែបន្តរគាំទ្រព្រះសង្ឃ បន្តរប្រគេនចង្ហាន់-ភេសជ្ជៈជាហូរហែរ, រីឯព្រះសង្ឃ២អង្គទៀត ដែលនៅសល់មិនពាក់ពន្ធ ក៏បានយកចូលរួមធ្វើកូដកម្មជាមួយលោកគ្រូចៅអធិការរបស់ពួកលោក ដោយសារគណកម្មការ បានចាក់សោវត្ត ពេលលោកនៅក្រៅ មិនអាចត្រឡប់ចូលកុដិទៅយកសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនបាន ហើយការប្តឹងផ្តល់បកទៅវិញ ក៏បានចាប់ប្តើមទៅមុខហើយដែរ។

មកទល់ពេលនេះ ដោយសារវិវាទរបៀបនេះ ជារឿងដែលបានកើតស្រដៀងគ្នាមកច្រើនសិបឆ្នាំ ស្ទើរតែក្លាយទៅជាទម្លាប់មិនទាន់ដោះស្រាយរួចនៅឡើយនៅស្ទើរតែគ្រប់វត្តអារាម នៃសហរដ្ឋអាមេរីកនេះ យើងមានបំណងនឹងធ្វើការតាមដាន ជូនសាធារណជន ឱ្យជួយពិចារណាថា តើគួរធ្វើយ៉ាងណា ដើម្បីឱ្យវត្តអារាមខ្មែរ ក្លាយទៅជាទីសក្ការៈ ទីសន្តិភាពសម្រាប់ផ្លូវចិត្ត រំងាប់កំហឹង យ៉ាងពិតប្រាកដសម្រាប់ពុទ្ធសាសនិក ឱ្យបាននោះ?

លោក គឹមថៃ គួច ប្រធានសមាគមខ្មែរ CAA នៅឡុងប៊ិច បាននិយាយថា‹គណកម្មការវត្តគេគោរពច្បាប់រដ្ឋនឹងលក្ខន្តិកៈសមាគម ដែលជាសាជិវកម្មមិនយកកំរ៉ៃ 501C3, គេមានករណីយកិច្ចធ្វើឱ្យវត្តមានរបៀបរៀបរយ រាយការជូនអង្គប្រជុំវត្តនៅរៀងរាល់ខែ ពីសកម្មភាពនឹងពីចំណូលចំណាយ នឹងពីគម្រោងនានារបស់វត្ត។ ចំណែកឯព្រះសង្ឃជាចៅអធិការ ព្រះនាម ស៊ិម ថេត តាំងតែពីចប់អាណត្តិ ៣ឆ្នាំ ជាប្រធានគណកម្មការផង, ជាប្រធាននាយកបញ្ជាជាការផង, នឹងជាប្រធានគម្រោងសំណង់ព្រះវិហារមក លោកតែងតែមិនសប្បាយចិត្ត នឹងការបាត់បង់តំណែងទាំងនោះទេ លោកបាននិយាយទៅប្រាប់សាធារណជនថា‹គេដកដំណែងលោក ហើយដកឈ្មោះលោកចេញពីធានាគារ ដោយគ្មានការអនុញ្ញាត្តិទៀត› ដែលជាការនិយាយមិនពិត… លោកគ្រូ ថេត បានបង្កើតអង្គភាពពិសេសរបស់លោកមួយ ដែលមានឈ្មោះថា Buddha team.. សម្រាប់ធ្វើការទាមទារ គាំទ្រសំណើរនានារបស់លោក ដូចជានៅថ្ងៃទី២០ខែ១១ឆ្នាំ២០១៨ មានការផ្លុងសំបុត្តអនាមិកមួយដែលមានទម្រង់ជាការទាមទាររបស់លោកថាៈ ១-កុំឱ្យគណកម្មការទិញ‹អាសួរ៉ង់›សម្រាប់តែខ្លួនឯង ដោយលុយវត្ត (តាមការស្នើរបស់លោក តែជាការមិនពិត១ទៀតពីព្រោះគ្មាននរណាទិញការធានាសុខភាពនោះទេ ពីព្រោះគេមានគ្រប់គ្នាពីកន្លែងគេធ្វើការរួចទៅហើយ) ២-ដាក់លោកឱ្យមកជាប្រធានគណកម្មការវិញ ៣-ដាក់ឈ្មោះលោកឱ្យអាចប្រើប្រាស់ធានាគារវត្តបានវិញ ៤-ស្នើឱ្យប្តូរអត្ថន័យនៃលក្ខន្តិកៈ(លោកមានការសង្ស័យថា លក្ខន្តិកៈនេះទើបនឹងលួចប្តូរ តែទាមពិត ជាលក្ខន្តិកបង្កើតជាច្រើនឆ្នាំមកហើយ ជំនាន់លោកចៅអធិការវត្តសាំងតាអាណា ព្រះគ្រូ មហានឿន មកម្លេះ បេលនោះជាប្រធានគណកម្មការ)។ ជាបន្តរបន្ទាប់ លោកបានបន្លំយកបច្ច័យបានមកពីចំណូលបុណ្យកឋិនទានឆ្នាំមុន ចំនួន៣ម៉ឺន, រួចមកមានការឱ្យប្រមូលបច្ច័យពេលបុណ្យចូលឆ្នាំយកទាំងអស់ទៀត, ដែលប្រាក់ទាំងនោះ គណកម្មការវត្តលោក កង ជួន បានទារមកវិញ តែលោក ស៊ីម ថេត មិនឱ្យមកវិញទេ ។

ក្រុមរបស់លោកគ្រូ ថេត បានអុកឡុកក្នុងវត្ត មិនឱ្យគណកម្មកាធ្វើការបានទេ ហេតុនេះហើយបានជា មានការប្រជុំមួយនៅសណ្ខាគារ‹ហូលីដេអ៊ីន› កាលពីថ្ងៃទី២៨ខែ៤ឆ្នាំ២០១៩ គណកម្មការបានសម្រេច ដកងារជាចៅអធិការវត្ត នឹងបណ្តេញព្រះសង្ឃ២អង្គ គឺព្រះសង្ឃស៊ិម ថេត នឹងព្រះសង្ឃ ប៊ុន ទិត ឱ្យចាកចេញពីវត្តតាមផ្លូវច្បាប់ ដៅយឱ្យរយៈពេល៦០ថ្ងៃ សម្រាប់ចាកចេញ។ លោកសង្ឃទាំង២អង្គ បានប្តឹងបក២ដង ដើម្បីត្រឡប់មករកបុព្វសិទ្ធនៅវត្តវិញ តែតុលាការឱ្យចាញ់ទាំង២លើក,.ប៉ុន្តែនៅក្នុងបណ្តឹងនោះ គណកម្មកាមិនបានដាក់ពាក្យទារសំណងវត្តមកវិញទេ។

ឥឡូវព្រះសង្ឃនឹងឧបាសកឧបាសិកាគាំទ្រ លោក ថេត បាននាំគ្នា ប្រារព្ធពីធីបុណ្យសាសនាកឋិនទាន នៅក្រៅបរិវេណវត្ត នៅ១សប្តាហ៍មុនថ្ងៃដែលអ្នកក្នុងវត្តត្រូវធ្វើកឋិនដែរនោះ, លោក គឹមថៃ គួច បានបន្តរថា‹គណកម្មការបានផ្អាកពីបុណ្យកឋិនរបស់ខ្លួន ពីព្រោះនៅវត្តមួយអាចធ្វើកឋិនបានតែម្តងទេ›។ (នៅមានតទៅលេខក្រោយទៀត)

ព័ត៌មានទាក់ទង