ដោយ ខ្មែរផុសស.រ.អា.
បវរកញ្ញាខ្មែរក្នុងសហរដ្ឋ ជម្រើសតាមប្រព័ន្ធអាំងទែនិត ១១រូប បានចូលមកប្រឡងសម្ផស្សនៅឡូវែល នៅថ្ងៃទី៨តុលា២០១៦ នាសាល‹សំពៅមាស›ឡូវែល រដ្ឋម៉ាសាឈូសិត នៅចំពោះមុខចៅក្រម៦រូប នឹងភ្ញៀវមកអបអរសាទរប្រមាណ៣០០នាក់ ប្រកបដោយសម្លៀកបំពាក់ក្រុង មកជាកិត្តិយសដល់រាត្រីដ៏រីករាយផង។
ការប្រឡងប្រជែងរយៈពេល៤ម៉ោង បានសម្រេចលទ្ធផលជោគជ័យ ទៅកញ្ញាលេខ១ មីលីយ៉ាន នីតា សាំង(ឡុងប៊ីច) ជា‹‹បវរកញ្ញាឯក២០១៦›› ដែលបានទទួល‹ម្កុដកិត្តិយស› ពីបវរកញ្ញា២០១៥ វៀជីនា ប្រាក់(ឡូវែល), បវរកញ្ញាលេខ២ទ្រីឃិមសូចន្ទរះ ឃិង(ឡូវែល) បវរកញ្ញាលេខ៣ ម៉ាយ៉ា គ្ហីលីសស្ហាពម៉ាន់(កាលីហ្វ័រញ៉ា) ទាំង២នាក់ បានទទួល‹ម្កុដកិត្តិយស› ពីបវរកញ្ញា២០១៥រៀងៗខ្លួន។
បវរនារី ដែលចូលរួមប្រគួតទាំងអស់ មកពីរដ្ឋចំនួន ៤ហើយពីរដ្ឋកាលិហ្វ័រញ៉ាមាន៤នាក់ គឺ កញ្ញា មេលីណាវិច្ឆិកា សុច (២០ ហ្វ្រេសណូ) – កញ្ញា ម៉ាយ៉ា គ្ហីលីសស្ហាពម៉ាន់(ស៊ីលខុនវ៉ាឡេ) – កញ្ញា មីលីយ៉ាន នីតា សាំង(២០ ឡុងប៊ីច) -កញ្ញាផល្លីណា យ៉ុស(២៤ សានហូហ្សេ)មាន១មកពីរដ្ឋណេវ៉ាដាៈ កញ្ញា ឆន្នី ឡាំ(២៨ ឡាសវេគ្ហាស) -រមាន១មកពីរដ្ឋស៊ីអាថលៈគឺកញ្ញាអនជេលីក សាត(២១) -មាន៥នាក់មកពីរដ្ឋម៉ាសាឈូសិតៈ គឺកញ្ញា មូនិកា យ៉ុង(២១ ឡូវែល) – កញ្ញា សូធានី លាព(២១ ឡូវែល) – កញ្ញានារី ម៉ម(២៥ ឡូវែល) – កញ្ញាព្រីនសិស មូន ចន្ទ(២៣ ឡូវែល) – កញ្ញាទ្រីឃិមសូចន្ទរះ ឃិង(២១ ឡូវែល)។
ជាមួយនឹងឱកាសប្រឡងបវរកញ្ញានៅឡូវែលនេះ មានតារាសិល្បៈល្បីឈ្មោះ មកពីភ្នំពេញ មានជាអាថ យុវសិល្បការីនី ចំរើន សុភក្ត្រ, លោក អៀង ស៊ីធុល សាស្ត្រាចារ្យសាកលវិទ្យាល័យវិចិត្រសិល្បៈ បានចេញមកសម្តែងកំដរបរិយាកាស ធ្វើឱ្យ‹រាត្រីសមោសរប្រឡងបវរកញ្ញាខ្មែរអាមេរីកាំង›ក្លាយជា‹សូបិនរាត្រីបំភ្លេចមិនបាន›។
បវរកញ្ញាទាំង១១ បានសម្តែងការបង្ហាញខ្លួន នឹង សម្ភស្ស, ដល់ចៅក្រមខ្មែរនឹងបរទេស បានបញ្ចប់ទៅ ដោយយកបាននូវជម្រើសទី១ បន្ទាប់ពីបង្ហាញសម្រស់ក្នុងសម្លៀកបំពាក់សេរី, សម្លៀកបំពាក់ខ្មែរ, នឹងសម្លៀកបំពាក់ងូតទឺក បានកំពូលបវរកញ្ញាខ្មែរ ជម្រើសទី១ ចំនួន ៥រូបៈ កញ្ញា មីលីយ៉ាន នីតា សាំង, កញ្ញាម៉ាយ៉ា គ្ហីលីសស្ហាពម៉ាន់, កញ្ញាទ្រីឃិមសូចន្ទរះ ឃិង, កញ្ញាអនជេលីក សាត, កញ្ញាមេលីណាវិច្ឆិកា សុចអ្នកទាំង២ចុងក្រោយបង្អស់នេះបានទទួលពានរង្វាន់ពីសេស ពីជ័យជំនះ‹អនឡាញផូល›។
រាត្រីដ៏រីករាយ ប្រកបដោយលទ្ធផលល្អ បានត្រូវបញ្ចប់ដោយការរាំកំសាន្ត ជាមួយក្រុមតន្ត្រីករឡូវែល ដែលចេះលេងភ្លេងខ្មែរ នឹងបរទេស កំដរភ្ញៀវ ដែលជាអ្នកកាច់ចង្កេះ យ៉ាងចំណាប់៕